Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរាប់ពាន់នាក់បានមកចូលរួមពិធីបុណ្យមហាសង្ឃទានប្រគេនភត្តដល់ព្រះសង្ឃ ១០០០អង្គ នៅវត្តភ្នំសំពៅ

ខេត្តបាត់ដំបង! ប្រជាពលរដ្ឋជាពុទ្ធបរិស័ទដែលកាន់វិស័យព្រះពុទ្ធសាសនា រាប់ពាន់នាក់មកពីតាមបណ្តាខេត្តជាច្រើនបានមកចូលរួមក្នុងកម្មវិធីបុណ្យមហាសង្ឃទានលើកទី៩ ប្រគេនភត្តដល់ព្រះសង្ឃចំនួន ១០០០អង្គ នៅវត្តសុវណ្ណគីរីភេត្រារាម ហៅ វត្តភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីនេះដែរបានប្រារព្ធរៀបចំធ្វើឡើងកាលពីថ្ងៃ សៅរ៍ អាទិត្យ ៩ និង ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ .១៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមការផ្តួចផ្តើមបុណ្យដោយលោកគ្រូធម្មាចារ្យ ឌុង ចាន់នី និងពុទ្ធបរិស័ទ ក្រោមបរិយាកាសសប្បាយរីករាយ និងប្រកបដោយភាពរលូនផងដែរ។

លោកអាចារ្យគណៈកម្មការវត្តបានបញ្ជាក់ថា ពិធីនេះបានប្រារព្ធរៀបចំធ្វើឡើងរៀងរាល់មួយឆ្នាំម្តង ដើម្បីលើកបុណ្យកុសលនេះឧទ្ទិសជូនចំពោះ ថ្វាយចំពោះ មហាបុព្វបុរស មហាវីរៈក្សត្រ គ្រប់ព្រះអង្គ ដល់ពពួកទេវតា មានព្រះឥន្ទ្រាធិរាជ ស្តេចទេវតាទាំងបួន ពពួកទេវតាទាំងឡាយសព្វសាទាយាទ ទេវតាថែរក្សានៅក្នុងវត្តភ្នំសំពៅ កំពូលភ្នំសំពៅ បាតភ្នំសំពៅ ទឹកដីខេត្តបាត់ដំបងគ្រប់ព្រះអង្គ ក៏សូមមហាកុសលនេះ លើកថ្វាយ លើកប្រគេនដល់លោកម្ចាស់គ្រប់អង្គ ដល់អតីតព្រះចៅអធិការ អតីតព្រះគ្រូអធិការ អតីតអាចារ្យគណៈកម្មការ អ្នកស្នេហាជាតិគ្រប់ព្រះអង្គ គ្រប់គ្នា និងញាតិៗមិត្តទាំងឡាយដែលធ្វើកាលកិរិយានៅក្នុងសម័យកូវីដនេះដែលមានញាតិធ្វើបុណ្យអោយក្តី ឬមិនមានញាតិធ្វើបុណ្យអោយក្តី ថ្ងៃនេះលោកគ្រូ ឌុង ចាន់នី ជាអគ្គនាយកវិទ្យុឌុងចាន់នី FM98. 30 ទូរទាំងប្រទេសក៏លើកមហាកុសលរួមគ្នាឧទ្ទិសជូន។