Connect with us

ព័ត៌មានជាតិ

បេក្ខជន១៧៩នាក់ មកដាក់ពាក្យប្រឡងជា ជ្រើសរើសយោធិនអាវុធហត្ថ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖ នៅថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានបេក្ខជន ចំនួន១៧៩នាក់ បានដាក់ពាក្យ និងមកប្រឡងជ្រើសរើសយោធិនអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។

ការបើកវិញ្ញាសារនេះ ធ្វើឡើងក្រោមការរបស់លោកឧត្តមសេនីយ៍ត្រី​ ស៊ុន​ សម្បត្តិ​ មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត​ ទទួលការងារកសាងកម្លាំង​ និងជាប្រធានក្រុមការងារជ្រេីសរេីសយោធិន​ កងរាជអាវុធហត្ថ​ខេត្ត​ ​ដោយមានការជួបប្រជុំជាមួយក្រុមការងារទី២​ នៃកងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ ដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី​ ឆាយ​ សួគ៌ា​ ស្នងការរង​ ស្នងការដ្ឋានកសាងកម្លាំង​ កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ ដេីម្បីពិភាក្សាលេីលក្ខណៈ នៃការប្រឡងជ្រេីសរេីស​យោធិន​ នៃកងរាជអាវុធហត្ថខេត្ត​ ព្រមទាំងបានសំណេះសំណាលជាមួយបេក្ខជន​ ដែលបានដាក់ពាក្យប្រឡង​ ។

សូមបញ្ជាក់ថា នេះ​ជាថ្ងៃទី១​ ដែលត្រូវប្រឡងលេី០៤វិញ្ញាសារ​ រួមមាន​ ៖ ១-វាស់កម្ពស់​ ២-ថ្លឹងទម្ងន់,​ ៣-​ ធ្វេីតេស្តឈាមរកមេរោគ និង៤-ធ្វើតេស្ត រកសារធាតុញៀន ។ ចំពោះវិញ្ញាសារប្រឡង សរុបមាន១០វិញ្ញា​សារ ដែលមានរយៈពេល០៣ថ្ងៃ​ ដោយគិតចាប់ពីថ្ងៃទី២២​ ដល់​ ២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ ៕