Connect with us

ព័ត៌មានជាតិ

បើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលបុកគ្នាពេញទំហឹង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិតគឺគ្រាន់តែរបួសបន្តិចបន្តួច

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មានមនុស្សក្មេងចាស់ចំនួន០៤នាក់បានរងរបួសស្រាលបន្តិចបន្តួចនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២២.ខែកុម្ភះ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ប្រភពបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៨មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AD-2914 បើកបរដោយស្រ្តីម្នាក់ ដឹកក្មេងសិស្សសាលា០២នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AK-0800 បើកបរដោយស្ត្រីចំណាស់ម្នាក់ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយដួលរងរបួសស្រាលទាំងបួននាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់មកភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូជិះបុកពីក្រោយសងអោយម៉ូតូដឹកក្មេងសិស្សសាលាដើម្បីបញ្ចប់រឿងផងដែរ។