Connect with us

ព័ត៌មានជាតិ

ក្មេងដុតចំបើងរាលឆេះរោងចំបើង និងសម្ភារៈមួយចំនួនធំទាំងស្រុង

ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះរោងដាក់ចំបើងគោ រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនអស់ទាំងស្រុងនៅវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិស្លរខ្លាញ់ ឃុំបួរវិល ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះដែរបណ្តាលឲ្យឆេះរោងដាក់ចំបើងគោ ទំហំ ៧ម៉ែត្រ×៨ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្គសី និងសម្ភារៈខូចខាតរួមមាន:
-ម៉ាសុីនបោកខោអាវ ១
-ទូរទឹកកក១
-កង់១
-ចំបើង ៧០០ដុំ សរុបគិតជាទឹកប្រាក់អស់ប្រហែល ៤.៥០០.០០០រៀល ដែលមានម្ចាស់ឈ្មោះ ពេជ្រ រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង និងបានប្រើប្រាស់អស់ទឹកចំនួន០២ឡាន ដែលមូលហេតុគឺបណ្តាលមកពីក្មេងដុតចំបើងលេង។