Connect with us

ព័ត៌មានជាតិ

ស្ត្រីម្នាក់សង្ស័យជំងឺឆ្កួតជ្រូករើឡើងបានប្រកាច់ចូលទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង! ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកស្រះខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧និង០០ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បើតាមការលើកឡើងពីឪពុកម្តាយរបស់ជនរងគ្រោះបានអោយដឹងថា កូនស្រីរបស់ខ្លួនឈ្មោះ អ៊ួន សុខខុម អាយុ៣២ឆ្នាំ ជាមនុស្សមានជំងឺឆ្កួតជ្រូកតាំងពីកុមារភាពមកម្ល៉េះ ហើយនៅថ្ងៃកើតហេតុទំនងជាជំងឺរ៉ើឡើងក៏បណ្តាលអោយប្រកាច់ចូលទឹកស្រះខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មកខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងបានសន្និដ្ឋានថាសាកសពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី។