Connect with us

ព័ត៌មានជាតិ

ឡើងវ៉ាជែងមិនផុតត្រូវរថយន្តបើកបត់ឆ្វេងបុកអោយម៉ូតូចូលក្រោមរថយន្ត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិត

ខេត្តបាត់ដំបង! បីនាក់ម្តាយនិងកូនតូចៗបានរងរបួសស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីជិះម៉ូតូឡើងវ៉ាជែងមិនផុតត្រូវរថយន្តបើកបត់ឆ្វេងបុកពីក្រោយនៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី០៨ ខែមីនាឆ្នាំ២០២៣ នៅត្រង់ចំណុចរង្វង់មូលលោកយាយទេព ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញធុនធ្ងន់ ប្រភេទកាច់ចង្កេះ ម៉ាកHINOមួយគ្រឿង ពាក់ផ្លាកលេខខាងមុខ ភ្នំពេញ3D-3391 និងកន្ទុយក្រោយ 4A-2457បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបើកបត់ឆ្វេង(រង្វង់មូលលោកយាយទេព) ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង1AQ-7688 បើកបរដោយស្ត្រីម្នាក់ ដឹកកូនប្រុសស្រីតូចៗ០២នាក់មកពីក្រោយ និងបានឡើងវ៉ាជែងតែមិនផុតក៏ត្រូវរថយន្តបុកអោយម៉ូតូចូលក្រោមក្បាលឡាន តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស គឺគ្រាន់តែរងរបួសស្រាលបន្តិចបន្តួចប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុ ក្រោយមកក៏ត្រូវភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងផងដែរ។