Connect with us

ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍រដ្ឋបាលថ្មដា ឃាត់ខ្លួនក្រុមក្មេងទំនើង ៦នាក់ ជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ

ពោធិ៍សាត់ ៖ ក្រុមក្មេងទំនើង ៦នាក់ ដែលតែងធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឃាត់ខ្លួនធ្វើការអប់រំណែនាំបញ្ឈប់សកម្មភាពល្មើសទាំងនេះ ។

លោកវរសេនីយ៍ត្រី ឆ្លាំង មឿង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មដា បានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានឃាត់ក្រុងក្មេងទំនើង ចំនួន ៦នាក់ យកមកអប់រំណែនាំ ក្នុងនោះរួមមាន ៖ ១.ឈ្មោះ ជុំ រតនា ភេទប្រុស​ អាយុ១៧ឆ្នាំ, ២.ឈ្មោះ ហូ វ៉ា ភេទប្រុស​ អាយុ២០ឆ្នាំ, ៣.ឈ្មោះ ឡេង ហ៑ាង ភេទប្រុស​ អាយុ១៨ឆ្នាំ ទាំងបីនាក់រស់នៅភូមិវត្តចាស់ ឃុំអន្លង់ត្នោត ស្រុកក្រគរ, ៤.ឈ្មោះ យ៉ាន យិត ភេទប្រុស អាយុ១៨ឆ្នាំ, ៥.ឈ្មោះ សារឿន រដ្ឋា ភេទប្រុស​​ អាយុ១៧ឆ្នាំ, ៦.ឈ្មោះ ផល រិន ភេទប្រុស​ អាយុ ១៩ ឆ្នាំ ទាំងបីនាក់រស់នៅភូមិកំរែង ឃុំស្វាយស ស្រុកក្រគរ ។

ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ៦នាក់ ត្រូវបានសមត្ថកិច្ចអញ្ជើញអាណាព្យាបាល មកធ្វើកិច្ចសន្យា និងទទួលយកក្រុមក្មេងទំនើងទាំងនោះ ទៅអប់រំបន្តនៅផ្ទះ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អឡើងវិញ ៕