Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុក-ខេត្តថា មិនដឹងខណៈគ្រឿងចក្រមួយគឿង ចូលវាយព្រៃកាយដីធ្វើព្រំ និងឈូសឆាយចំណុចភ្នំច្រកហា នៃស្រុកភ្នំក្រវាញ

ពោធិ៍សាត់ ៖ អាជ្ញាធរស្រុកខេត្តនិងជំនាញពាក់ព័ន្ធថាមិនដឹងខណៈ មានគ្រឿងចក្រមួយគឿងចូលកាយដីធ្វើក្រវ៉ាត់ព្រំឈូសឆាយ និងវាយព្រៃមួយកន្លែងនៅចំណុចភ្នំច្រកហា ស្ថិតនៅភូមិក្សេតបុរី ឃុំសន្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមការអោយដឹង ពីប្រជាពលរដ្ឋ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា មានក្រុមហ៊ុនមួយមានឈ្មោះ សុីអិនសុីមេហាវ បានចូលជីកកាយធ្វើព្រំ និងវាយព្រៃតែមិនដឹងមានមានច្បាប់អនុញ្ញាត ឬក៏ធ្វើអ្វីទេ ។

តែបើតាមការអោយដឹង ពីរខាងអ្នកបកប្រែអោយចិន ឈ្មោះ ចាំង ដែលស្ថិតនៅចំនុចដីព្រៃខាងលើ បានប្រាប់មកសារព័ត៌មានយើងថា ក្រុមហ៊ុនហ្នឹង ចូលវាយចំនួន២០០០ហិចតា ហើយមានច្បាប់អនុញ្ញាតត្រឹមត្រូវតែលោកមិនអាចបញ្ចេញឈ្មោះ ឬច្បាប់អនុញ្ញាតនោះឱ្យបានទេ បើចង់ដឹងទំនាក់ទំនងទៅសួរ សូរិយោដីខេត្តទៅ ។

ក្រុមការងារសារព័ត៌មានយើង បានទំនាក់ទំនងសួរទៅលោកអភិបាលស្រុកភ្នំក្រវាញលោក ហេង សុភារណា ពាក់ព័ន្ធនឹងការកាយដីវាយព្រៃនេះ តែលោកថាមិនបានដឹងនោះទេ ចាំឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យមើល ដោយគ្រាន់តែកន្លងមក មានបងប្អូនប្រជាពលរដ្ឋ បានប្តឹងមកដែរ ។

ដោយឡែកបើតាមលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានឲ្យដឹងថា ពាក់ព័ន្ធនិងក្រុមហ៊ុន ដូចខាងលើនេះ លោកមិនបានដឹងនោះទេលោកសុំឲ្យខាងសារព័ត៌មាន ធ្វើការតាមវិជ្ជាជីវៈទៅ ៕

ដោយ ៖ សំណាង