Connect with us

ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រាខ្លាំងបុរសម្នាក់បានលង់ទឹកស្ទឹងស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង! បុរសវ័យម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានដើរធ្លាក់ចូលទឹកស្ទឹងបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣ នៅចំណុចស្ទឹងចាស់ ស្ថិតនៅក្រុម១២ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

សាកសពជនរងគ្រោះមានឈ្មោះ សាយ សេត ភេទប្រុស អាយុ៦៥ឆ្នាំ ជាមនុស្សមានសតិវិបល្លាសនិងតែងស្រវឹងស្រាជាប្រចាំ ស្នាក់នៅវត្តសំបួរមាស ហៅវត្តប្រឡាយថ្ងូរ ស្ថិតនៅក្រុមទី១២ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបើយោងតាមការបំភ្លឺពីព្រះសង្ឃ១អង្គព្រះនាម យុទ្ទ រៀន អាយុ ៦៥ព្រះវស្សា ជាចៅអធិការវត្តសំបួរមាសហៅវត្តប្រឡាយថ្ងូរបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨និង០០នាទី ជនរងគ្រោះខាងលើមានសភាពស្រវឹងហើយបានយកលុយចំនួន១១០០០៛(មួយម៉ឺនមួយពាន់រៀល)មកប្រគេនអាត្មា រហូតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥នឹង០០នាទី អាត្មាបានទទួលដំណឹងថាឈ្មោះ សាយ សេត បានស្លាប់ហើយ ដោយសាលង់ទឹកខ្លួនឯងហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រាហើយចុះទឹកក៏បណ្តាលអោយលង់ស្លាប់ បន្ទាប់មកក៏បានប្រគល់ឲ្យអាចារ្យធ្វើបុណ្យតាមប្រពៃណី។