Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់កន្ត្រាក់ បំផ្លាញលំនៅដ្ឋានពលរដ្ឋ ០៦ខ្នង និងបន្ទប់ទឹក០១ខ្នង នៅស្រុកពីរផ្សេងគ្នា នៃខេត្តបាត់ដំបង

បាត់ដំបង ៖  កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើស្រុកចំនួន០២ ធ្វើអោយប៉ះពាល់ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន០៦ខ្នង និងបន្ទប់ទឹក០១ខ្នង នៃខេត្តបាត់ដំបង ។

ស្រុកដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់រួមមាន ស្រុកមោងឫស្សីប៉ះពាល់ចំនួន០៣ខ្នង ក្នុងនោះរបើកដំបូល០១ខ្នង ដួលរលំទាំងស្រុង០២ខ្នង និងដួលរលំផ្លាកគណបក្សប្រជាជន០១ផ្លាក ,ស្រុករតនមណ្ឌល ប៉ះពាល់ខូចខាតចំនួន០៣ខ្នង និងបន្ទប់ទឹក០១ខ្នង។

ជាកិច្ចឆ្លើយតប អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យ និងស្រង់របាយការណ៍បញ្ជូនទៅថ្នាក់ខេត្ត ដើម្បីរៀបចំជំនួយសង្គ្រោះបឋមទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ខាងលើផងដែរ៕
ដោយ ៖ សាលី