Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី០៧នាក់ពីបទរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង! កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន០១ ករ ណីក្នុងបទ ល្មើសជាក់ស្តែង។

កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៩ និង៥០នាទី ថ្ងៃទី១ ៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៧នាក់រួមមាន!
១-ឈ្មោះ សាយ សុផាន់ណា ភេទស្រី អាយុ១៦ឆ្នាំ
២-ឈ្មោះ សាយ សុផានី ភេទស្រី អាយុ១៨ឆ្នាំ ទាំង២នាក់រស់នៅភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង
៣-ឈ្មោះ វី ស្រីនុន ភេទស្រី អាយុ១ ៦ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំតា តោក ស្រុកសំឡូត
៤-ឈ្មោះ វាសនា ឆវី ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិបាដាក ឃុំរស្មីសង្ខារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៥-ឈ្មោះ អ៉ី ចាន់សុធា ភេទស្រី អា យុ១៩ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង
៦-ឈ្មោះ ប៉ាន សាម៉ៃ ភេទប្រុស អា យុ១៦ឆ្នាំ
៧-ឈ្មោះ ឆាំ ឆាត ភេទប្រុស អាយុ ១៧ឆ្នាំ ទាំងពីរនាក់រស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៣ថង់ ទម្ងន់ ៥,០១ក្រាម
-ទូរស័ព្ទដៃចំនួន០៥គ្រឿង(ចាស់) ។

ក្រោយពីឃាត់ខ្លួន ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ចូនទៅ សាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសទៅតាមផ្លូវច្បាប់៕