Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចថៃ រកឃើញម៉ូតូ៣៧គ្រឿង ដែលចោរលួចលាក់ទុកក្បែរព្រំដែន តៀមនាំចេញទៅក្រៅប្រទេស

ប្រទេសថៃ ៖ សមត្ថកិច្ចថៃ បានស្រាវជ្រាវរកឃើញម៉ូតូ៣៧គ្រឿង ដែលចោរលួចយកមកលាកទុកនៅក្រោយផ្ទះមួយកន្លែង ជាប់ព្រំដែនថៃកម្ពុជា នៃឃុំប៉ានសឿក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ត្រៀមនាំចេញទៅកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។

ការបង្រ្កាបនេះ ក៏មានការ​សហការ​ជាមួយ​ប៉ប៉ុស្តិទី​១៣ និង​ប៉ុស្តិ៍​នគរបាល​ព្រែក​ណាំ​សៃ ដោយបានធ្វើ​ការ​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់ និង​ស្ទាក់​ចាប់​សកម្មភាព​ខុសច្បាប់​ តាម​ច្បាប់​គយ​ក្នុង​តំបន់​ទទួលខុសត្រូវ រហូតរកឃើញម៉ូតូសង្ស័យគ្មានស្លាកលេខ ក្នុងតំបន់ខាងក្រោយផ្ទះ ដែលជាគោលដៅតាមខ្សែបន្ទាត់ព្រំដែនកងកម្លាំងយោធាចុះឆែកឆេរផ្ទះគោលដៅ បានរកឃើញ ម៉ូតូ​ចំនួន​៣៧​គ្រឿង ដែលត្រៀមនាំចេញទៅកាន់ប្រទេសកម្ពុជា និង​បានធ្វើការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ គឺជា​ ម៉ូតូ​ដែល​ក្រុម​ចោរបានជួល ហើយយកមកលក់ ។ បន្ទាប់មក ម៉ូតូទាំងអស់ត្រូវបានបញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ខ្លង​ណាំ​សៃ ស្រុក​អារញ្ញ​ ខេត្ត​ស្រះកែវ និងស្វែងរក​ជជនពាក់ព័ន្ធមក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សូមបញ្ជាក់ថា ទីតាំងនៃការបង្រា្កបខាងលើ គឺឈមនិងទឹកដីកម្ពុជា ដែលមានភូមិសាស្ត្រជាប់នឹងស្រុកម៉ឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសំពៅលូន ខេត្តបាត់ដំបង ៕