Connect with us

ព័ត៌មានជាតិ

បង្រ្កាបទីតាំងល្បែងជល់មាន់មួយកន្លែងនៅស្រុកភ្នំព្រឹកឃាត់ខ្លួនមនុស្សចំនួន០៧នាក់និងវត្ថុតាងមួយចំនួនធំ

ខេត្តបាត់ដំបង! កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានចុះប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ )មួយករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៣និង១០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសៃឡូមួយកន្លែងស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនមនុស្សចំនួន០៧នាក់និងដកហូតវត្ថុតាងរួមមាន៖
-សង្វៀនមាន់ចំនួន ០១ ដុំ
-មាន់ជល់ចំនួន ១០ក្បាល
-ស៊ុមដាក់មានចំនួន ០៥
-ជញ្ជីងចំនួន ០១ គ្រឿង
-ឆ្នាំងចំនួន ០១ , កាធុនចំនួន ០១ ,ឡាំងស្ពេត្រូចំនួន០១
-ប្រាក់រៀល សរុបចំនួន ៥៦០០០០រៀល (ហាសិបប្រាំមួយម៉ឺនរៀល )
-ម៉ូតូចំនួន ០៣គ្រឿង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចកសាង សំណុំរឿង បញ្ជូនមកសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការ តាមនីតិ វិធី ច្បាប់៕