Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ឧបត្ថម្ភថវិកាគោលនយោបាយដល់មន្ត្រីចូលនិវត្តន៍ និងគ្រួសារមន្រ្តីមរណៈចំនួន ១០នាក់

ឧត្ដរមានជ័យ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៣ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្ត​នគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាន​នគរបាលខេត្តឧត្តរមានជ័យ ​បានជួបសំណេះសំណាល និងប្រគល់​ថវិកា​ឧបត្ថម្ភ​គោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ ​និងក្រុមគ្រួសារមន្រ្តីនគរបាលមរណៈចំនួន ១០នាក់។

ក្នុងនោះមានមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ០៤នាក់ និងមន្ត្រីនគរបាលមរណៈចំនួន០៦នាក់ ថវិការសរុបចំនួន១៥៥,៤៨៥,០០០រៀល ។

ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ថវិកាគោលនយោបាយនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី​ បាន​សម្ដែង​នូវ​ក្តី​នឹក​រលឹក​ពីស្នាដៃមន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលមរណៈ ដែល​បានបំពេញភារកិច្ច បម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ​កន្លងមក​ ព្រមទាំង​បាន​បន្សល់ទុក​នូវ​ស្នាដៃជា​ច្រើន​ដល់នគរបាលជំនាន់ក្រោយជាគំរូ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ចូលរួម​រំលែកទុក្ខ​ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ​និងឯកឧត្តមនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន​ អគ្គស្នងការនគរបាលជាតិ ​និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕