Connect with us

ព័ត៌មានជាតិ

ម្ចាស់ចំការម្នាក់ថា រដូវប្រមូលផលទុរេនសំឡូត ផ្តើមឡើងនៅដើមខែ០៧និងខែ០៨ ខណៈពេលនេះមានតិចតួចប៉ុណ្ណោះ

ខេត្តបាត់ដំបង! លោក ចន សារ៉ាត់ ម្ចាស់ចំការទុរេនម្នាក់រស់នៅភូមិស៊ុង២ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានបញ្ជាក់អោយក្រុមអ្នកយកព័ត៌មានដឹងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ថា លោកបានដាំដំណាំទុរេនជាង ១០០ដើម ក្នុងផ្ទៃដី០១ហិកតា និងកំពុងអោយផលចំនួនខ្ទង់ ៧០ដើម។

លោកបន្តថា ចំពោះផលវិញគឺយើងទទួលបានទៅតាមទំហំដើមធំ ឬដើមតូច ហើយចំពោះតម្លៃទីផ្សារបើសំបូរយើងលក់បានក្នុងតម្លៃទាបចាប់ពី ១២០០០រៀល ទៅ ១៣០០០រៀល បើមិនសូវសំបូរយើងលក់បានក្នុងតម្លៃចាប់ពី ១៥០០០រៀល រហូតដល់ ២០០០០រៀល ដោយក្រុមឈ្មួញមួយចំនួនមកពីខេត្តបាត់ដំបង  សៀមរាប បន្ទាយមានជ័យ មកបញ្ជាទិញដល់ចំការតែម្តង ហើយបញ្ហាប្រឈមរបស់អ្នកដាំទុរេន គឺពិបាកនៅពេលទុរេនមានជំងឺ ខ្វះប្រភពទឹកនៅពេលខែប្រាំង និងមិនមានទុនគ្រប់គ្រាន់ក្នុងការចំណាយសម្រាប់ថែទាំ ។

លោកបញ្ជាក់ទៀតថា បើបងប្អូនចង់ហូបទុរេនសំឡូត អាចមកបញ្ជាទិញនៅពាក់កណ្ដាលខែ៦នេះបាន ហើយរដូវប្រមូលផលខ្លាំងគឺចាប់ផ្តើមពីដើមខែ៧ និងខែ៨ ខណៈដែលខែ៦នេះចាប់ផ្តើមប្រមូលផលបានត្រឹមតិចតួចប៉ុណ្ណោះ។