Connect with us

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួនជាមួយថ្នាំញៀន ជាង ៣០គីឡូក្រាម

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួនជាមួយថ្នាំញៀន ជាង ៣០គីឡូក្រាម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣  នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យត្រូវបានឃាត់ខ្លួន មានឈ្មោះ ថោ សូស៊ីវិន ហៅ ពិន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ឃាត់ខ្លួនភ្លាមៗ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនដូចជា ៖ ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ០១ កញ្ចប់ ទម្ងន់ ១០១៨,៧៤ ក្រាម (ថ្លឹងទាំងសំបកថង់), ម៉ូតូ ០១គ្រឿង ម៉ាក RAIDER ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1W-4635 -ទូរស័ព្ទដៃ០២ គ្រឿង ។

ក្រោយពីឃាត់ខ្លួន ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបងនៅម៉ោង ១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានបន្តធ្វើការឆែកឆេរលំនៅដ្ឋាន០២កន្លែងនិងរឹបអូសបានវត្ថុតាងបន្ថែមទៀត ដែលសរុបទាំងអស់រួមមាន ៖ ១-ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ៤៧កញ្ចប់ ទម្ងន់ ៣១៧១៣,៣៤ ក្រាម (ថ្លឹងទាំងសំបកថង់), ២-ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ៣-ទូរស័ព្ទដៃ ០២គ្រឿង, ៤-ម៉ូតូ ០១គ្រឿង ម៉ាក RAIDER ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1W-4635 លេខតួ 136298, ៥-ប្រាក់បាត ចំនួន ១២០០ បាត, ៦-ប្រាក់ដុល្លារ ចំនួន ១០០ ដុល្លារ, ៧-ប្រាក់រៀលចំនួន ៤,០០០,០០០ រៀល, ៨-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, ៩-ផ្លាកលេខម៉ូតូ ០២ សន្លឹក (ភ្នំពេញ 1E-9727 និង បាត់ដំបង 1C-7173), ១០-កាបូបយួរដៃចំនួន ០២, ១១-ការ៉ុងចំនួន ០២ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាង រហូតនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើការបង្ហាញមុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕
ដោយ ៖ សាលី