Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ រងរបួសធ្ងន់ និងងាប់សត្វគោ០១ក្បាល ដោយសារត្រូវ រន្ទះបាញ់

បាត់ដំបង ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានរងរបួសធ្ងន់ និងសត្វគោ០១ក្បាលបានងាប់ភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ(រន្ទះបាញ់)ពីរករណីក្នុងស្រុកពីរផ្សេងគ្នា នៅវេលាម៉ោងប្រហែល ១២ និង៣០នាទី ថ្ងៃទី២១ ខៃមិថុនា ឆ្នាំ២០២៣នេះ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីទី០១បានបាញ់ទៅលើឈ្មោះ ឈុំ រតនៈ ហៅលោកគ្រួពៅ ភេទប្រុស អាយុ ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ខណៈដែលគាត់បានធ្វើដំណើរជិះម៉ូតូចេញពីផ្ទះទៅបង្រៀនសិស្សនៅភូមិខ្លែងជួរ លុះដល់ចំណុចស្រែវត្តបឹងទំពាំងឬស្សី ឋិតនៅក្នុងភូមិចំបក់ ឃុំហប់ ស្រុកគាស់ក្រឡ  ក៏ត្រូវរន្ទះបាញ់បណ្តាលអោយដួលសន្លប់ ភ្លាម ៗ នោះមានពលរដ្ឋដែលជិះម៉ូតូតាមផ្លូវប្រទះឃើញ និងបានយកបញ្ជូនទៅកាន់មន្ទីរពេទ្យមណ្ឌលសុខភាពស្រុកគាស់ក្រឡ សង្គ្រោះបានទាន់ពេលមិនបណ្តាលអោយបាត់បង់អាយុជិវិតឡើយ ។

ករណីទី០២ កើតឡើងនៅចំណុចក្រុមទី៨ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បានបាញ់សត្វគោញី ០១ក្បាលងាប់ភ្លាមៗដែលមានម្ចាស់ ឈ្មោះ ម៉ាន ឆវី ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ៕
ដោយ ៖ សាលី