Connect with us

ព័ត៌មានជាតិ

ផ្ទុះសេខ្សែភ្លើង ឆេះផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកមោងឬស្សី

បាត់ដំបង ៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង០៥នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នំា២០២៣ នៅចំណុចក្រុមទី៥ ភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ករណីអគ្គីភ័យខាងលើនេះ បានឆាបឆេះផ្ទះ០១ខ្នង ទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដា ក្រាលក្ដា ដែលមានម្ចាស់ឈ្មោះ ធឿក ធង ភេទប្រុសអាយុ៥៩ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ ឆេះទាំងស្រុង រួមជាមួយសម្ភារៈប្រើប្រាស់មាន-គោយន្ត កន្រ្តៃ១គ្រឿង -ម៉ូទ័រកាត់ដែក០១គ្រឿង -ប៉ុសផ្សាដែកចំនួន០១ -ម៉ាសុីនសាំងបូមទឹកចំនួន០១ -ទុយូបូមទឹកទំហំ៥ហ៊ុនប្រវែង១០០ម៉ែត្រ ។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ខណៈដែលម្ចាស់ផ្ទះមិននៅ រវល់ទៅហូបបាយនៅតូបលក់ចាប់ហួយ ហើយក្នុងនោះសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់នោះទេដោយសារទទួលបានព័ត៌មានយឺត ៕
ដោយ ៖ សាលី