Connect with us

ព័ត៌មានជាតិ

គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជិត៥០គ្រាប់ ត្រូវបានរកឃើញពេលកំពុងកាយរៀបចំប្រព័ន្ធលូរំដោះទឹកស្អុយ

បាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤៩គ្រាប់ត្រូវបានរកឃើញនៅក្រោមដីខណៈដែលក្រុមការងារនៃរដ្ឋបាលសង្កាត់អូរចារកំពុងដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូ និងធ្វេីផ្លូវជូនប្រជាពលរដ្ឋ នៅចំណុចក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើនេះបានកើតឡើងរយះពេលពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២និងថ្ងៃ៣ ខែកញ្ញាឆ្នាំ២០២៣ ខណៈដែលក្រុមហ៊ុន លឿង ជ័រ ដាក់គ្រឿងចក្រចុះកាយរៀបចំដាក់ប្រព័ន្ធលូ និងបើកផ្លូវជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌទាំង៤៩គ្រាប់ក្នុងនោះមាន ប្រភេទក្បាលគ្រាប់រ៉ូកែត , ប្រភេទក្បាលគ្រាប់130 , ប្រភេទក្បាលគ្រាប់DK75 , ប្រភេទក្បាលគ្រាប់85 , ប្រភេទក្បាលគ្រាប់ផ្លោង105 , និងប្រភេទក្បាលបំបែក105 ផងដែរ បន្ទាប់មកបានប្រគល់អោយខាងមន្ត្រីជំនាញស៊ីម៉ាក់យកទៅរក្សាទុក និងផ្អាកក្រុមការងារជាងបណ្តោះអាសន្នដើម្បីរងចាំកម្លាំងស៊ីម៉ាកមកពិនិត្យរាវរកគ្រាប់ដែលនៅសេះសល់ជាច្រើនទៀតនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។