Connect with us

ព័ត៌មានជាតិ

ទារកអាយុ៤០ថ្ងៃម្នាក់បានបាក់ក ស្លាប់ភ្លាមៗក្រោយឪពុកបង្កើតទំលាក់ទៅលើគ្រែ ដោយខឹងយំលួងមិនបាត់

តាកែវ៖ ទារកម្នាក់មានអាយុទើបតែ៤០ថ្ងៃប៉ុណ្ណោះបានបាក់ក ស្លាប់ភ្លាមៗក្រោយពីលោកឪពុកបង្កើត ទំលាក់កូនដែលបីនៅហ្នឹងដៃទៅលើគ្រែ។ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង១០នាទី ចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ សោម ហុកហេង ភេទប្រុស អាយុ២៤ឆ្នាំ និងមានប្រពន្ធឈ្មោះ នាង ស្រស់អាយុ២០ឆ្នាំ ទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង បានទម្លាក់កូនរបស់ខ្លួនឈ្មោះហេង គឹមហៀង ភេទប្រុស អាយុ៤០ថ្ងៃ ដែលកំពុងបីនៅហ្នឹងដៃទៅលើគ្រែបណ្ដាលឱ្យបាក់កស្លាប់ភ្លាមៗ ។

មូលហេតុដោយខឹងកូនយំពេកលួងមិនបាត់ នៅពេលដែលម្ដាយចេញទៅធ្វើការនៅរោងចក្រហើយទុកកូនអោយរូបខ្លួន(ប្ដី)ជាអ្នកមើល។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ធ្វើការសួរនាំ និងបំពេញបែបបទតាមនីតិវិធីច្បាប់។