Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះ០១ខ្នងទាំងស្រុងនៅស្រុករុក្ខគិរី

(បាត់ដំបង)! អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នងទាំងស្រុងនៅវេលាម៉ោង២៤និង០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០២ ភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដារ រនាបក្ដារ ដែលមានម្ចាស់ឈ្មោះ រុន រីន ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រួម នឹងសម្ភារៈខូចខាតមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក,កាតចាក់វ៉ាក់សាំង០១សន្លឹក,ឆេះកាតគ្រីម៉ូតូ០១សន្លឹក-ឆេះរទេះគោ០១គ្រឿង ,ឆេះធុងបាញ់ថ្នាំ០១ ,ក្ដារទុកក្រោមផ្ទះចំនួន២០សន្លឹក,សសរឈើចំនួន០២ដើម ,សំណាញ់បង់ត្រីចំនួន០២ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារ មិនបានទទួលដំណឹង។