Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋកាត់ចិន សម្រុកទិញទំនិញត្រៀមសែនចូលឆ្នាំចិន

ភ្នំពេញ៖ នៅសល់ប្រមាណ៣ថ្ងៃទៀតប៉ុណ្ណោះ សែនចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម នឹងឈានចូលមកដល់ សម្រាប់ថ្ងៃនេះដែរ បណ្តាប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន គឺបាននាំគ្នាសម្រុកទៅទិញទំនិញអាហារបន្លែត្រីសាច់ផ្លែឈើ និងគ្រឿងរបស់របរនានាសម្រាប់សែនចូលឆ្នាំចិន តែការទិញហាក់មានការថយចុះ។

បើតាមបណ្តាអាជីវករនៅផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល និងអាជីវករនៅផ្សារច្បារអំពៅ​រាជធានី​ភ្នំពេញ បានលើកឡើងនៅថ្ងៃទី២៨ ខែមករានេះថា ពលរដ្ឋកាត់សែចិន មានទំលាប់ធ្វើពិធីសែន​ចូល​ឆ្នាំចិន គឺបាននាំគ្នាមកទិញទំនិញរបស់របរ អាហារបន្លែផ្លែឈើត្រីសាច់ជាធម្មតា ហើយការទិញ​នោះហាក់​មានកាត់បន្ថយមុខទំនិញបន្តិច ខណៈស្ទើរគ្រប់ទំនិញដែលបំរើអោយ​ការធ្វើពិធីសែន​មួយចំនួន ​ហាក់មានការឡើងថ្លៃជាងបណ្តាឆ្នាំកន្លងមក។

ពលរដ្ឋកាត់សែចិន ថ្លែងថា នៅក្នុងអំឡុងពេលនេះ បើទោះមុខទំនិញសែនចូលឆ្នាំចិន មានការ​ឡើងថ្លៃ​ក៏ដោយ ក៏យើងនៅតែទិញជាចាំបាច់ ​ខណៈការសែនថ្ងៃចូលឆ្នាំចិននោះ គឺតែងតែបាន​រៀបចំតាមទំលាប់ពីដូនតាមកដោយមិនអាចអាកខានបានឡើយ៕