Connect with us

ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ត្រូវបានកូនចុងចិត្តតិរច្ឆាន ចាក់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកូនចុងចិត្តតិរច្ឆាន ចាក់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានអោយដឹងថា សាកសពរងគ្រោះមានឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានជនបង្ករជាកូនចុងឈ្មោះ វណ្ណាវី វច្ចណះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ធ្វើសកម្មភាពដោយប្រើប្រាស់កាំបិតចិតបន្លែចាក់ជាច្រើនកាំបិតបណ្តាលអោយស្លាប់ភ្លាមៗ ដែលមូលហេតុនេះផ្តើមចេញពីទំនាស់ក្នុងគ្រួសារ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យដែលកំពុងរត់គេចខ្លួនត្រូវបានសមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី