Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ ចុះពិនិត្យកំណាត់ឈើជ្រុងជាច្រើនដុំ ដែលត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ នៅរាយប៉ាយ ក្បែរជើងភ្នំស្រង់

ប៉ៃលិន ៖ សមត្ថកិច្ចចម្រុះរួមមាន កម្លាំងនគរបាលខេត្តប៉ៃលិន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធា  ប្រធានសហគមន៍ព្រៃឈើភ្នំស្រង់ និងអជ្ញាធរមូលរដ្ឋាន បានចុះពិនិត្យកំណាត់ឈើជ្រុងជាច្រើនដុំ ដែលត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ នៅរាយប៉ាយ ក្បែរជើងភ្នំស្រង់ ស្ថិតក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ការចុះពិនិត្យនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ប្រធានសហគមន៍ព្រៃឈើភ្នំស្រង់ ស្ថិតក្នុងភូមិឃុំខាងលើ ក្រោមការដឹកនាំរបស់លោក វរសេនីយ៍ទោ ឆម ម៉េត  ជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។

សេចក្តីរាយការណ៍បានឱ្យដឹងថា  វត្ថុតាងដែលត្រូវបានប្រទះឃើញមាន ៖ ឈើជ្រុងប្រវែងជាង៣ម៉ែត្រ ចំនួន៣២ដើម និងត្រូវបានគេសង្ស័យថា ជារបស់ក្រុមឈ្មួញកាប់ឈើខុសច្បាប់ កាប់យកមកដាក់រាយលើជើងភ្នំខាងលើនេះ ហើយក៏ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញកាលពីថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅ និងបានរាយការណ៍ទៅអាជ្ញាធរតែម្តង ។

ក្រោយត្រួតពិនិត្យ មន្ត្រីជំនាញ បានធ្វើកំណត់ហេតុទទួលវត្ថុតាងទាំងនោះ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ វិច្ឆ័យ