Connect with us

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ផ្ញើសាររំលែកទុក្ខជាមួយគ្រួសារលោក អេម ពៅ ចំពោះការបាត់បង់លោកឪពុកក្មេកជាទីគោរពស្រលាញ់

បន្ទាយមានជ័យ ៖ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានផ្ញើសាររំលែកទុក្ខ ជាមួយគ្រួសារលោក អេម ពៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ចំពោះការបាត់បង់លោកឪពុកក្មេកឧបាសិកា ឌៀប ហួន ជាទីគោរពស្រលាញ់ ។

សូមបញ្ជាក់ថា ឧបាសិកា ឌៀប ហួន បានទទួលមរណៈភាព កាលពីវេលាម៉ោង ០០និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក អេម ពៅ និងលោកស្រី ឈុន វណ្ណា ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕