Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះ០១ខ្នង ដោយមិនដឹងមូលហេត្

បាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះផ្ទះ០១ខ្នង នៅវេលាម៉ោងប្រមាណ ២១និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី៣ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង  ។

ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រ × ៦ម៉ែត្រ ( ផ្ទះទាមសង់អំពីដែកឆេះអស់ប្រមាណ៥០% ) រួមជាមួយសម្ភារប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង ដែលមានម្ចាស់ឈ្មោះ ផុន កែវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង ដើម្បីអន្តរាគមន៍ពន្លត់តែមិនបាន  ប្រើប្រាស់ទឹកនោះទេដោយមានប្រជាពលរដ្ឋ ដែលរស់នៅជិតខាងជួយពន្លត់ទាន់ពេល ទើបមិនបណ្តាលអោយឆេះឆ្លងដល់ផ្ទះអ្នកជិតខាង ហើយក៏ស្ថិតក្នុងការស្រាវជ្រាវផងដែរ៕
ដោយ ៖ សាលី