Connect with us

ព័ត៌មានជាតិ

Update៖ ករណីអគ្គីភ័យឆេះផ្ទះ០១ខ្នងកាលពីយប់មិញ មូលហេតុ គឺ ធ្វេសប្រហែសអុចធូបមូសទុកចោលក្រោមគ្រែ

បាត់ដំបង ៖ យោងតាមការស្រាវជ្រាវពីសមត្ថកិច្ចជំនាញកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ករណីអគ្គីភ័យឆេះផ្ទះ០១ខ្នងកាលពីវេលាម៉ោងប្រមាណ ២១និង៣០នាទី  ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី៣ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង គឺបណ្តាលមកពីការធ្វេសប្រហែសអុចធូបមូសទុកចោលក្រោមគ្រែ។

ករណីអគ្គីភ័យកើតឡើងខាងលើនេះដែរ បណ្តាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ ៤ម៉ែត្រ × ៦ម៉ែត្រ( ផ្ទះទាមសង់អំពីដែកឆេះអស់ប្រមាណ៥០% ) និងសម្ភារប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង គិតជាទឹកប្រាក់ ប្រមាណ ១០០០ ដុល្លារ ( មួយពាន់ដុល្លារ ) និងប្រាក់រៀលចំនួនប្រមាណ ១២១.០០០០ រៀល ( មួយលាន ពីរសែន មួយម៉ឺនរៀល ដែលមានម្ចាស់ផ្ទះឈ្មោះ ផុន កែវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ដើម្បីចុះជួយអន្តរាគមន៍ពន្លត់ តែមិនបានប្រើប្រាស់ទឹកទេ ដោយមានប្រជាពលរដ្ឋដែលរស់នៅជិតខាងជួយពន្លត់ទាន់ពេលទើបមិនឆេះ ឆ្លងដល់ផ្ទះអ្នកជិតខាង ៕

ដោយ ៖ សាលី