Connect with us

ព័ត៌មានជាតិ

យុវជនកម្ពុជា(ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ឌៀប ហួន

បន្ទាយមានជ័យ ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ឌៀប ហួន ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ។

ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅគេហដ្ឋានរបស់លោក អេម ពៅ ស្ថិតនៅក្រោយផ្សារអូរ​អំបិល ភូមិអូរ​អំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការណែនាំរបស់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារដោយលោក ផូ ស៊ីតាល់ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីអស់លោកប្រធាន អនុប្រធាន និងសមាជិកសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកថ្មពួក ក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ ជាច្រើននាក់ ដោយបាននាំយក បច្ច័យចំនួន ១,៧៣០,០០០រៀល (មួយលានចិតសិបបីម៉ឺនរៀល) ដើម្បីចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ នៃសព ។

សូមបញ្ជាក់ថា ឧបាសក ឌៀប ហួន ត្រូវជាឪពុកក្មេករបស់លោក អេម ពៅ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ និងជាឪពុកបង្កើតរបស់លោកស្រី ឈុន វណ្ណា ប្រធានផ្នែកវាយតម្លៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង១២ និង៣០នាទី ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយរោគាពាធ ។ សពនឹងត្រូវដង្ហែទៅបូជានៅវត្តកុឌ្ឌបព្វតាភ្នំជញ្ជាំ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៩៖០០នាទី ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ៕