Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បង្ក្រាបចាប់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់​ ១-ឈ្មោះ សួ និធិ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់), ២-ឈ្មោះ ខាន់ គឹមហេង ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់),​ ៣-ឈ្មោះ ជា លាភហេង ហៅ ខ្លែងស្រាក ភេទប្រុស អាយុ ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់),​ ៤-ឈ្មោះ ខេង រ៉ាដូ ហៅ ពៅ ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់),​ ៥-ឈ្មោះ សៀង សិរី ហៅ ជួង ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់) ។

លោកបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងរបស់លោកបង្ក្រាបឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៦​ ខែមករា​ ឆ្នាំ២០២៤ នៅចំណុចភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ ជាមួយវត្ថុតាង មួយចំនួនដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន ០៧កូនថង់កិប ទម្ងន់ ១០ក្រាម (ដប់ក្រាម),​ ម៉ូតូ ចំនួន ០៣គ្រឿង, ទូរស័ព្ទ ចំនួន ០៤គ្រឿង (ម៉ាក IPhone12 pro max ពណ៌ទឹកប្រាក់, ម៉ាកSamsung A20 ពណ៌ខ្មៅ, ម៉ាកOPPO ពណ៌ក្រហម, ម៉ាក VIVO ពណ៌ទឹកប៊ិច),​ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង,​ កូនថង់កិបសម្រាប់ច្រកគ្រឿងញៀន មួយចំនួន,​ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

ក្រោយឃាត់ខ្លួន និងសាកសួរជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនជាបន្តបន្ទាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕