Connect with us

ព័ត៌មានជាតិ

រថយន្តសេរីទំនើប០១គ្រឿង ប៉ះជាមួយម៉ូតូSCOOPY បណ្តាលអោយនារីម្នាក់រងរបួសធ្ងន់

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០២នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តបុកប៉ះជាមួយនិងម៉ូតូ នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត LEXUS 570 ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជាHUA-8188 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូSCOOPY ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AH-0183 បើកបរដោយនារីម្នាក់ និងអ្នករួមដំណើរជាបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន បើកប្រដេញគ្នា ទិសដៅពីកើតទៅលិច បានរ៉េចង្កូតទៅបុករថយន្តពេញទំហឹង បណ្តាលអោយនារីអ្នកបើកបររងរបួសធ្ងន់​បាក់ជើងម្ខាង និងអ្នករួមដំណើររបួសស្រាលផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ និងដឹកបញ្ជូនជនរងគ្រោះ​ទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ចំណែកមធ្យោបាយទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី