Connect with us

ព័ត៌មានជាតិ

ប្រកាសផ្លាស់ប្តូរមេបញ្ជាការកង​រាជអាវុធហត្ថក្រុងសិរីសោភ័ណ និងស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៤​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រកាសផ្លាស់ប្តូរមេបញ្ជាការកង​រាជអាវុធហត្ថក្រុងសិរីសោភ័ណ និងមេបញ្ជាការកង​រាជអាវុធហត្ថស្រុកអូរជ្រៅ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ដោយបានប្រកាសតែងតាំងលោក​អនុសេនីយ៍ឯក សុខ​ ឡេង​ ពីមេបញ្ជាការរងមូលដ្ឋានក្រុងសិរីសោភ័ណ​ ទៅជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ជំនួសលោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរ​ភស្តុភារ ។ លោក​អនុសេនីយ៍ឯក ហ៊ូ​ សារី​ ពីមេបញ្ជាការរងមូលដ្ឋានក្រុងប៉ោយប៉ែត​ ទៅជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ​ ជំនួសលោក​វរសេនីយ៍ត្រី​ ជា​ ពិសី​ ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរ​សម្ភារបច្ចេកទេស ។ និងបានដំឡេីងឋាន្តរសក្តិ​ជូនមន្ត្រីអាវុធហត្ថចំនួន៤១នាក់,​ តែងតាំ​ង​ ផ្លាស់ប្តូរមុខដំណែង​មានចំនួន៣៣នាក់​ផ្សេងទៀត និងផ្ទេរភារកិច្ចយោធិន​ នៃកងរាជអាវុធហត្ថចំនួនចំនួន១៨រូបបន្ថែមទៀតផងដែរ ។

មានប្រសាសន៍នាឱកាសនោះលោក​ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះមេបញ្ជាការរង ប្រធានស្ថាប័ន អង្គភាពមូលដ្ឋាន ក្នុងកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមគោរពបទបញ្ជា និងអនុវត្តរាល់ការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា​ ប្រកបដោយឆន្ទៈ​ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចស្នូលរបស់ខ្លួន។

លោកមេបញ្ជាការ ក៏បានលេីកឡេីងថា​ ការអនុវត្តតួនាទី និងភារកិច្ច កងរាជអាវុធហត្ថឆ្នាំ២០២៣កន្លងមក កម្លាំងអាវុធហត្ថយើង បានចូលរួមចំណែកយ៉ាងសកម្ម​ ក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបបទល្មើស និងការអនុវត្តច្បាប់ បទបញ្ជា បានល្អប្រសើរ ។ និងបានផ្តាំផ្ញើដល់ប្រធានស្ថាប័នទាំងអស់ត្រូវបន្តក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបបទល្មើស និងជួយសង្គ្រោះប្រជាជន​ក្នុងគ្រោះថ្នាក់ផ្សេងៗបន្តទៀត ៕