Connect with us

ព័ត៌មានកីឡា

អុចធូបមូសដាក់ចោលជិតពូក បណ្តាលអោយរាលឆេះផ្ទះ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់

បាត់ដំបង ៖ អគ្គីភ័យមួយបានឆាបឆេះលំនៅឋានមួយកន្លែង បង្កការផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ ១២ ក្រុមទី១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់អគ្គីភ័យខាងលើនេះ បណ្តាលឲ្យឆេះពូកចំនួន០១ និង គ្រែដេក០១ គិតជាទឹកប្រាក់ប្រមាណចំនួន ៣០០ដុល្លារ ( បីរយដុល្លារ ) ដែលមានម្ចាស់ឈ្មោះ ជី ភេន ភេទស្រី អាយុ៦៩ឆ្នាំ ដែលករណីនេះផ្តើមចេញពីការធ្វេសប្រហែសអុចធូបមូសដាក់ចោលជិតពូកដេកក៏បណ្តាលឆេះឡើងតែម្តង ។

ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះដែរ ភ្លាមៗនោះបានប្រជាពលរដ្ឋជិតខាង ចេញជួយពន្លត់ទាន់ពេលទើបមិនបង្ករឲ្យឆេះដល់តួផ្ទះ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ហើយក្នុងនោះសមត្ថកិច្ចក៏បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង តែមិនបានប្រើប្រាស់ទឹកទេ ដោយសារភ្លើងរលត់ទាំងស្រុងហើយ ៕
ដោយ ៖ សាលី