Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ៤នាក់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលក្រុងច្បារមន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានធ្វើការឡោមព័ទ្ធទីតាំងមួយកន្លែងស្ថិតក្នុងភូមិកាប់ទូក ស​ង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដែលមុខសញ្ញាជួញដូរគ្រឿងញៀនស្នាក់និងលាក់ខ្លួន ។

សមត្ថកិច្ចមូលដ្ឋានក្រុងច្បារមនបានឱ្យដឹងថា ករណីឡោមព័ទ្ធខាងលើ ធ្វើឡើងដោយអនុវត្ដតាមបទបញ្ជា​លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដ​កំពង់ស្ពឺ ក្រោយស្រាវជ្រាវនិងឈានដល់កំណត់មុខសញ្ញា។ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញអធិការក្រុងបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ១-សុខ ផល្លី ហៅ ភាច ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ២-ហុឹម សុខហាន ភេទប្រុស អាយុ២៨ឆ្នាំ ភូមិពង្រ សង្កាត់កណ្តោល​ដុំ ក្រុងច្បារមន ៣-អុឹម អូនវង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន និង៤-សាន វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន។

មន្ត្រីមូលដ្ឋានបញ្ជាក់ថា ក្រោយឃាត់ខ្លួន កម្លាំងជំនាញក៏បានឆែកឆេរនិងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន ២៣កញ្ចប់(ធំ ១កញ្ចប់,មធ្យម៥កញ្ចប់និងតូចចំនួន ១៧​កញ្ចប់)។ម្សៅម៉ត់ ពណ៌ស សង្ស័យគ្រឿងញៀន២កញ្ចប់តូច។
ថ្នាំគ្រាប់ ពណ៌សលាយផ្កាឈូក១កញ្ចប់ មាន ២គ្រាប់។កញ្ចប់ម្សៅផ្លាស្ទិច ៤កញ្ចប់(ពណ៌ទឹកក្រូច២ កញ្ចប់ និងពណ៌ខៀវ ២កញ្ចប់ ) ទូរស័ព្ទដៃចំនួន ៣គ្រឿង ម៉ូតូហុងដាឌ្រីម សេ125 ពណ៌ខ្មៅ បិទស្កុត លាយទឹក​ប្រាក់មួយគ្រឿង និងក្រដាសប្រាក់ដុល្លានិងរៀល​ ជា​ប្រភេទ​ក្រដា​ស 100$ចំនួន35​សន្លឹក=3500$ ក្រដាស 50$ ចំនួន១សន្លឹក ក្រដាស 10$ ចំនួន10​សន្លឹក​ និងប្រភេទក្រដាសប្រាក់រៀល ក្រដាស១ម៉ឺន ១៣​សន្លឹក=១៣០០០០រៀលដែលលុយទាំងអស់នេះគឺសុទ្ធតែ​ជាក្រដាសលុយសម្រាប់សែន​។

បច្ចុប្បន្ន​ជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់មន្ត្រីជំនាញ​នៃអធិការ​ដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ ដើម្បីបន្តនីតិវិធី៕

ដោយ ៖ ប៊ុត សារុន