Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះដីព្រៃមួយកន្លែង ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់ទាំងយប់

បាត់ដំបង ៖ ដីព្រៃមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ នៅវេលាម៉ោងប្រហែល ១៩និង០០នាទី ថ្ងៃទី១៨ ខែមេសា  ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ករណីអគ្គីភ័យខាងលើនេះដែរ បង្កឡើងដោយជនមិនស្គាល់មុខ បានដុតបណ្តាលអោយឆេះព្រៃ លើដីទំនេរមួយកន្លែង តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វឡើយ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ មន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ  បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ក្នុងការចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត៕
ដោយ ៖ សាលី