Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាលើវិស័យអប់រំ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាលើវិស័យអប់រំ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីធ្វើការកែរលម្អសេវ៉ា និងអភិវឌ្ឍន៍សាលាបន្ថែមទៀត បើទោះបីជាសាលាកន្លងមក បានទទួល ជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ការចុះពិនិត្យនេះ លោកជំទាវ បាន ស្រីមុំ បានជម្រុញ និងណែនាំបន្ថែមដល់គណ:គ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវតែមានកិច្ចសហការល្អដើម្បីធ្វើអោយសាលារៀន ក្លាយជាថ្នាលអបរំដ៏មានប្រសិទ្ធភាព គុណភាព កន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស ប្រកបដោយគុណភាពពិតប្រាកដ។

លោកជំទាវអភិបាលក៏បានផ្តល់អនុសាសន៍ លើកទឹកចិត្ត គាំទ្រ ឧបត្ថម្ភ ក្នុងការកែលំអបរិស្ថាន បង្កើនសោភ័ណភាពបន្ថែមទៀត ដើម្បីក្លាយជាសាលាគំរូរក្សាតំណែងជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៤បន្តទៀត៕