Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ វាយប្រហារលំនៅដ្ឋានប្រជាពលរដ្ឋវជិត៣០ខ្នង នៅស្រុកសំពៅលូន

បាត់ដំបង ៖ កាលពីវេលាម៉ោង១៦ និង៥០នាទី ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយបក់បោកធ្វើអោយខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែង ប្រជាពលរដ្ឋលើឃុំចំនួន០២ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា ក្នុងចំណោមឃុំចំនួន២ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ក្នុងនោះមានឃុំតាស្ដា និងឃុំសន្តិភាព ដែលក្នុងនោះ ធ្វើអោយខូចខាតលំនៅដ្ឋានសរុបចំនួន២៨ខ្នងផ្ទះ និងសើមទទឹកខូចសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផងដែរ។

ក្នុងចំណោមលំនៅដ្ឋាន ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ទាំង២៨ខ្នងផ្ទះ ក្នុងនោះមានឃុំតាស្ដាខូចខាតអស់ចំនួន ១២ខ្នងផ្ទះ ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី និងខូចខាតសម្ភារៈដែលនៅក្នុងផ្ទះសើមទទឹកខូចមួយចំនួន និងឃុំសន្តិភាពខូចខាតអស់ចំនួន ១៦ខ្នងផ្ទះ ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី និងខូចខាតសម្ភារៈដែលនៅក្នុងផ្ទះសើមទទឹកខូចមួយចំនួន ៕
ដោយ ៖ សាលី