Connect with us

ព័ត៌មានជាតិ

នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមួយថ្នាំញៀនជាង ៦គីឡូក្រាម

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ចំនួន២នាក់ ជាមួយថ្នាំញៀនជាង៦គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបនិងឃាត់ខ្លួន អនុវត្តផ្លូវច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវរហូតថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ រួមមាន ៖ ១-ឈ្មោះ ហេង សុ​គុណ ហៅ ប៉ាវ ភេទ​ប្រុស អាយុ៤៥​ឆ្នាំ ជា​អ្នកជួញដូរ​គ្រឿងញៀន រ​ស់​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។ ២-ឈ្មោះ ចឹ​ម ស្រី​ដា ហៅ​ជូ ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អូ​ឬ​ស្សី​លើ សង្កាត់​អូ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

លោកបន្តថា ការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ ម្សៅម៉ត់សថ្លា (MDMA) ចំនួន០១ថង់ ស្មើនឹងទម្ងន់ ២,១១ក្រាម (សាច់ថ្នាំសុទ្ធ),  ថ្នាំកញ្ចប់រូបទំពាំងបាយជូរ មានអក្ស Grapa fraittea (MDMA) ចំនួន៥០០កព្ចាប់ ស្មើនឹងទម្ងន់ ៤៤៧០ក្រាម (សាច់ថ្នាំសុទ្ធ), ថ្នាំកញ្ចប់ពណ៌ក្រហម រូបសេះ (MDMA) ចំនួន៥០០កព្ចាប់ ស្មើនឹងទម្ងន់ ២៣០៥ក្រាម (សាច់ថ្នាំសុទ្ធ), សរុបថ្នាំញៀនទាំងអស់ ស្មើនឹង ៦៧៧៧,១១ក្រាម (សាច់ថ្នាំសុទ្ធ),  ទូរសព្ទដៃចំនួន ២ គ្រឿង និងរថយន្តចំនួន ១គ្រឿងម៉ាក ម៉ាកព្រូសពណ៍សផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅ សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់៕