Connect with us

ព័ត៌មានជាតិ

ស្ត្រីចំណាស់ម្នាក់ បានធ្វើអត្តឃាតដោយ ចងកសម្លាប់ខ្លួន

បាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ គឹម លី ភេទស្រី អាយុ៧០ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានធ្វើអត្តឃាតដោយយកក្រមាចងកជាប់ទៅនឹងជណ្តើរដែកបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មព្រោះតែជំងឺប្រចាំកាយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សាលី