Connect with us

សន្តិសុខ និង សង្គម

កម្លាំងនគរបាលចុះល្បាត ចាប់ឃាត់ខ្លួនក្មេងទំនើង ០៥នាក់ រួមជាមួយសម្ភារៈបង្កគ្រោះថ្នាក់មួយចំនួន

ប៉ៃលិន ៖ ក្រុមក្មេងទំនើង ០៥នាក់ ដែលតែងធ្វើសកម្មភាព ដើរអុកឡុកគប់អំពូលភ្លើងបំភ្លឺ នៅតាមដងផ្លូវនៅតាមភូមិនានា ក្នុងមូលដ្ឋានខេត្តប៉ៃលិន ត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិន ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្ពានអូរច្រា ស្ថិតក្នុង ភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចឱ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីពេលថ្មីៗនេះ មានករណីក្មេងទំនើង តែងដើរអុកឡុកគប់អំពូលភ្លើងបំភ្លឺ នៅតាមដងផ្លូវនៅតាមភូមិនានា ក្នុងមូលដ្ឋានខេត្តប៉ៃលិន បណ្តាលឱ្យបែកអំពូលភ្លើងបំភ្លឺផ្លូវ ជិត២០ដើម និងដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ផងដែរ ។

ប្រភពបន្តថា ជនសង្ស័យក្មេងទំនើង ទាំង០៥នាក់ រួមាន ៖ ១-ឈ្មោះ រឿង  ម៉ាច ភេទប្រុស អាយុ២០ឆ្នាំ  មុខរបរកសិករ  រស់នៅភូមិ ទួលល្វា សង្កាត់ ទួលល្វា  ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន ។ ២-ឈ្មោះ  រស់ សាវឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក រស់នៅភូមិ ទួលស្រឡៅ សង្កាត់ទួលល្វា  ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន  និងម្ចាស់ជំពាម) ។ ៣-ឈ្មោះ លឿម ច័ន្ទសិរី  ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន  (ម្ចាស់កាំបិត និងម្ចាស់ជំពាម) ។ ៤-ឈ្មោះ  ចាន់ ទិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ លក់ ដូរ  រស់នៅភូមិ កោះកែវ  ឃុំសាលាក្រៅ  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ។ ៥-ឈ្មោះ  ដួង  រាសី  ហៅ ញុញ  ភេទប្រុស  អាយុ២០ឆ្នាំ  មុខរបរ លក់ ដូរ  រស់នៅភូមិ បរហ៊ុយជើង  សង្កាត់ បរយ៉ាខា  ក្រុងប៉ៃលិន  ខេត្តប៉ៃលិន (ម្ចាស់ចំពាម)  ។

ជាមួយនិងការឃាត់ខ្លួននេះ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួនដូចជា ៖ ចំពាមកៅស៊ូចំនួន០៣គ្រឿង, ពិលចំនួន០២ដើម, ទួណឺវីស ដែកចំនួន០១ដើម, កាំបិត ប៉័ងតោ ចំនួន០១ដើម, គ្រាប់បដាងកង់ចំនួន០១ប្រអប់  និងម៉ូតូចំនួន០២គ្រឿង ម៉ាកឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០  ពាក់ស្លាកលេខ ប៉ៃលិន 1B-4599 មានម្ចាស់ឈ្មោះ  លឿម  ចន្ទ័ សិរី និងមួយគ្រឿងទៀត ម៉ាកឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1X-6591 មានម្ចាស់ ឈ្មោះ  ដួង  រាសី ។

បច្ចុប្បន្ន ក្មេងទំនើងទាំង០៥នាក់ខាងលើ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ Pa J