មុខសញ្ញាលួចអាគុយតាមរថយន្តទើបចេញពីពន្ធនាគារមិនរាងចាលត្រូវនគរបាលឃាត់ខ្លួនជាថ្មីចំនួន០២នាក់

2

ខេត្តបាត់ដំបង! ជនសង្ស័យជាមុខ សញ្ញាចាស់ទើបចេញពីពន្ធនាគារសកម្មខាងលួចអាគុយតាមរថយន្តត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាថ្មីបានចំនួន០២នាក់។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធីការនគរបាលក្រុងបាត់ដំបង បានអោយដឹកថា កិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រោយទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ ឈឿន សុផា ភេទប្រុ ស អាយុ៥០ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

ជនសង័្សយត្រូវបានឃាត់ខ្លួន
១-ឈ្មោះ ស៑ាន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ២-ឈ្មោះ នូ ចាន់ណាហៅឆាង ភេទប្រុស អាយុ ៣៩ឆ្នាំស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ដែលជនសង្ស័យខាងលើ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០ ២២ បានធ្វើសកម្មភាពលួចយកអាគុយពីក្នុងរថយន្តខណៈដែលម្ចាស់ទុករថយន្តម៉ាកទូរីសមួយគ្រឿងនៅចំណុចក្រុមទី៤១ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានអាគុយ៧០អំពែពណ៌ទឹកប៊ិចចំនួន០១គ្រឿង ហើយនៅចំពោះមុខសមត្ថកិច្ចជនសង័្សយទាំងពីរនាក់បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកអាគុយរថយន្តរបស់ជនរងគ្រោះនៅចំណុចកើតហេតុខាងលើពិតប្រាដកមែន ហើយកន្លងមកក៏ធ្លាប់បានធ្វើសកម្មភាព លួច យកអាគុយរថយន្តជាច្រើនលើកច្រើនសារណាស់មកហើយ ដែលកន្លងទៅសមត្ថកិច្ចនគរបាលក៏ធ្លាប់បានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបា ត់ ដំបងអនុវត្តទោសទៅតាមផ្លូវច្បាប់ ជាក់ស្តែងកាលពីថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនរូបគាត់ក្នុងករណីដូចគ្នា។

ជនសង្ស័យក្រោយពីឃាត់ខ្លួនរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនកាន់ការិ យាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ រីឯអាគុយជាវត្ថុតាងបានប្រគល់ជូនទៅជនរងគ្រោះវិញផងដែ៕