Connect with us

ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន ដឹកនាំក្រុមការងារមនុស្សធម៌​ចុះសួរសុខទុក្ខមន្រ្តីកំពុង​សម្រាក់ព្យាបាល​ជំងឺធ្ងន់ធ្ងរ

បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ដល់មន្រ្តីក្នុងអង្គភាពលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេស៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារមនុស្សធម៌របស់ប៉ុស្តិ៍ ​ចុះសួរសុខទុក្ខដល់បន្ទប់ជួល​លោកអនុសេនីយ៍ឯក ចាន់ ដាណូ ​ឋានៈនាយរងផ្នែកនៃប៉ុស្តិ៍នគរបាលច្រកទ្វារ​ដែលមានជំងឺលើស​ឈាមធ្ងន់ធ្ងរ ​បច្ចុប្បន្នកំពុងស្នាក់ព្យាបាលនៅបន្ទប់ជួល ​ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នាឱកាសចុះសួរសុខទុក្ខនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី បាននាំយកនៅអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ​មួយចំនួនដែលបានមកពី​ការ​ចូលរួមឧបត្ថម្ភ​របស់​មិត្តរួមការងារ​ក្នុងអង្គភាព ​និងមួយចំនួនទៀតគឺជាថវិកា​របស់លោកផ្ទាល់ជូនដល់អ្នកជំងឺ ។

អំណោយទាំងនោះរួមមាន៖

ថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់)ក្នុងនោះមិត្តរួមការងារ ២លានរៀល​និងលោកនាយប៉ុស្តិ៍ ៤លាន់រៀល។

អង្ករ ៥០គីឡូក្រាម

ត្រីខ ០១កេសធំ

មី ០១កេសធំ

ទឹកដោះគោឆៅ ០១កេសធំ

ទឹកក្រូច ០៥យួរ

លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងទៀតថា ជាការយកចិត្តទុកដាក់ដល់មន្រ្តីក្នុងអង្គភាព​និងអនុវត្តតាមការណែនាំ​របស់​ថ្នាក់ដឹកនាំលោកបានបង្កើតជាក្រុមការងារមនុស្សធម៌​នៅក្នុងអង្គភាព ដើម្បីអោយពួកគាត់ចេះ​សាមគ្គី​ជួយគ្នាក្នុងអង្គភាពនៅពេលមានមន្រ្តីណាម្នាក់ជួបបញ្ហា៕