Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះចំការអំពៅមួយកន្លែងផ្អើលសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ទឹកពន្លត់

ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះចំការអំពៅមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបានចេញរថយន្តជាច្រើនគ្រឿងចុះអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្រុមទី២៧ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដែលករណីខាងលើនេះ បណ្តាលឲ្យឆេះចំការអំពៅចំនួន ០១កន្លែង ដែលមានម្ចាស់ឈ្មោះ ជុច ឡាយស៊ីម ភេទស្រី អាយុ៦៥ឆ្នាំ ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ហើយជុំវិញមូលហេតុដែលផ្តើមអោយឆេះឡើងនេះបង្កដោយជនមិនស្គាល់មុខបានលួចដុត។