ព័ត៌មានជាតិ
អាជ្ញាធរស្រុកគូលែន បំភ្លឺពាក់ព័ន្ធករណីលោកស្រី ទួន ចន្ទ្រា ចោទថា រាយការណ៍ជូនអភិបាលខេត្តព្រះវិហារ ខុសពីការពិតពាក់ព័ន្ធដីធ្លីឃុំស្រយង់
ព្រះវិហារ៖ បន្ទាប់ពីសារព័ត៌មានខ្មែរពិត ចុះផ្សាយពាក់ព័ន្ធករណីលោកស្រី ទួន ចន្ទ្រា ចោទថា ឈ្មោះ ប៉ែន ជឹង អភិបាលស្រុកគូលែន បានរាយណ៍ការណ៍ខុសការពិតជូនឯកឧត្តម អភិបាលខេត្ដព្រះវិហារ ធ្វើឱ្យមានការភាន់ច្រលំលើរូបលោកស្រីដែលជាជនស្លូតត្រង់។
ក្នុងសេចក្ដីបំភ្លឺរបស់លោកស្រី ទួន ចន្ទ្រា ជូនសាធារណជន បានបញ្ជាក់ថា ពេលបក្សពួករបស់លោកស្រីកំពុងរុះរើស្រាប់តែឈ្មោះ ប៉ែន ជឹង មកសុំលុយពីលោកស្រី ដើម្បីបិទរឿង តែលោកស្រីជាស្ដ្រីមេម៉ាយមិនមានលទ្ធភាព ជូនតាមបំណងនៃការទាមទាររបស់លោក ប៉ែន ជឹង ដែលធ្វើឱ្យលោក ប៉ែន ជឹង មិនសុខចិត្ដក៏បានធ្វើរបាយការណ៍ជូនទៅអភិខេត្តព្រះវិហារ ជាបន្ដបន្ទាប់ ដែលការរាយការណ៍នោះ គឺខុស ពីការពិតទាំងស្រុង ។
នៅថ្ងៃទី២៣ ខែតុលានេះ សារព័ត៌មានខ្មែរពិត ទទួលបានសេចក្ដីបំភ្លឺពីរដ្ឋបាលស្រុកគូលែន ដែលមានខ្លឹមសារថា ១.ចំពោះករណីលោកស្រី ទួន ចន្ទ្រា ចោទប្រកាន់លោក ប៉ែន ជឹង សុំលុយពីលោកស្រី ទួន ចន្ទ្រា ដើម្បីបិទរឿង និងញុះញង់ប្រជាពលរដ្ឋឱ្យប្ដឹងតវ៉ា លោក ប៉ែន ជឹង ធ្វើការបដិសេធទាំងស្រុង ។២. ចំពោះករណីរុះរើផ្ទះសម្បែងឈូសឆាយផលដំណាំរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចខាងលើនៅភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ព្រះវិហារ ពិតជាមានការរុះរើផ្ទះសម្បែង និងឈូសឆាយផលដំណាំរបស់ប្រជាពលរដ្ឋពីសំណាក់លោក ស្រី ទួន ចន្ទ្រា និងបក្សពួករបស់គាត់ពិតប្រាកដមែន។
បើយោងតាមរបាយការណ៍របស់លោក អភិបាលស្រុកគូលែន ប៉ែន ជឹង ជម្រាបជូនអភិបាល ខេត្តព្រះវិហារថា បានចុះពិនិត្យទីតាំងកន្លែងកើតហេតុ ករណីរុះរើដុតបំផ្លាញផ្ទះ និងឈូសឆាយ ផលដំណាំប្រជាពលរដ្ឋ ចំនួន ៦ខ្នងផ្ទះ រុះរើដោយឈ្មោះ ទួន ចន្ទ្រា រស់នៅខេត្តសៀមរាប ជាអ្នកបញ្ជាឱ្យរុះរើផ្ទះប្រជាពលរដ្ឋ ចំពោះផ្ទះរបស់ឈ្មោះ សូ តឿន រុះរើរួចហើយ ឆេះដោយពុំដឹងមូលហេតុ។
ទាក់ទិនហ្នឹងរបាយការណ៍របស់លោកអភិបាលស្រុកគូលែន ប៉ែន ជឹង ធ្វើជម្រាបជូនទៅឯកឧត្តម អភិបាលខេត្ដព្រះវិហារ បានពិនិត្យទីតាំងកន្លែងកើតហេតុ ករណីរុះរើផ្ទះចំនួន៦ខ្នង និងឈូសឆាយបំផ្លិចបំផ្លាញផលដំណាំប្រជាពលរដ្ឋ លោកស្រី ទួន ចន្ទ្រា បដិសេធច្រានចោលមិនមែនជាការពិតនោះទេ ទាំងដែលការពិតផ្ទះមានតែ២ខ្នង(ផ្ទះធំ១) និងខ្ទម១ប៉ុណ្ណោះ ហើយលោកស្រី ទួន ចន្ទ្រា មិនបានឈូសឆាយ ឫដុតនោះទេ គឺរើដោយដៃទាំងអស់ ។ លោកស្រី ទួន ចន្ទ្រា បានអះអាងទៀតថា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣លោកស្រី រុះរើសំណង់ អាណាធិបតេយ្យដែលគេទុកចោលនោះ គឺគ្មានប្រជាពលរដ្ឋណាម្នាក់មកហាមឃាត់នោះទេ ព្រោះគេដឹងថា ជាដីរបស់លោកស្រី៕
សេចក្ដីបំភ្លឺពីរដ្ឋបាលស្រុកគូលែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សូមអានលិខិតបំភ្លឺរបស់លោកស្រី ទួន ចន្ទ្រា ជម្រាបសាធារណៈជន ដែលមានខ្លឹមសារដូចខាងក្រោម៖
របាយការណ៍របស់លោកអភិបាលស្រុកគូលែន ប៉ែន ជឹង ជម្រាបជូនអភិបាលខេត្តព្រះវិហារ ដូចខាងក្រោម៖