Connect with us

ព័ត៌មានជាតិ

អាសូរក្មេងស្រីម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង! ក្មេងស្រីអាយុ០២ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រុមទី១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី  ខេត្តបាត់ដំបង ដែលសពក្មេងរងគ្រោះឈ្មោះ អឿន កន្និថា ភេទស្រី អាយុ០២ឆ្នាំ។

តាមការបំភ្លឺពីឈ្មោះ នួន ច័ន្ទធឿន ភេទស្រី អាយុ២៩ឆ្នាំដែលត្រូវជាម្តាយសពបានបំភ្លឺថា: នៅវេលាម៉ោង ៩និង០០នាទីព្រឹក ខ្លួនបានទៅផ្ទះម្តាយដែលនៅភូមិជាមួយនិងផ្ទះជិតគ្នា ដោយទុកកូនតូចៗឱ្យនៅចាំផ្ទះ លុះម៉ោងប្រហែល ៩នឹង៤០នាទី ខ្លួនកីត្រឡប់មកវិញនិងបានឃើញក្មេងតូចៗ០៣នាក់នៅលែងខាងក្រោយផ្ទះខ្លួនក្បែរស្រះទឹក ក្នុងនោះកូនខ្លួន០២នាក់ មានឈ្មោះ អឿង រ៉ាឌី ភេទប្រុស អាយុ០៥ឆ្នាំ និងឈ្មោះ អឿង កន្និថា ភេទស្រីអាយុ០២ឆ្នាំ និងក្មួយម្នាក់ឈ្មោះ ចយ រចនា ភេទស្រី អាយុ១៤ឆ្នាំ។ 

ប្រភពដដែលបានបញ្ជាក់ថា លុះរយះពេលប្រហែល១៥នាទី ក៏ស្រាប់តែកូនប្រុសខ្លួនឈ្មោះ អឿង

រ៉ាឌី បានរត់មកប្រាប់ខ្លួនថា ម៉ែបាត់មីអូនហើយ ឮដូច្នេះខ្លួនរត់ទៅរក ពេលនោះក្មួយខ្លួនឈ្មោះ ចយ រចនា មកប្រាប់ថាកូនខ្លួនឈ្មោះ អឿង កន្និថា នៅក្នុងទឹកស្រះខ្លួនក៏ចុះរាវក្នុងទឹកស្រះក៏ប៉ះកូនស្រីខ្លួនហើយលើកបីយកមកផ្ទះតែម្តង។

 ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសព រួមនិងការសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារថប់ដង្ហើម( លង់ទឹកពិតប្រាកដ) បន្ទាប់មកក៏បានប្រគល់អោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។