Connect with us

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ឋ គ្រប់ផលិតផល (វេលស៍ខបម៉ាឃីធីង) ប្រើអត់ប៉ះពាល់សុខភាព កាត់បន្ថយការចំណាយ និងកំណើនទិន្នផល

ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីប្រគល់តំណែងកិត្តិយសនិងសិក្ខាសាលាស្ដីពី”ការងារនិងមុខរប”កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ឋ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង បានមានប្រសាសន៍ថា មិនថាលេលាបខ្លួន មិនថាគ្រប់ផលិតផល(វេលស៍ខបម៉ាឃីធីង)ប្រើអត់ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយបើនិយាយពីកសិកម្ម គឺជាជីធម្មជាតិដែលកាត់បន្ថយការចំណាយ និងកំណើនទិន្នផល ដែលស្របតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយធ្វើយ៉ាងម៉េចចំណាយតិចចំណេញច្រើន ហើយក្រុមហ៊ុនម៉ាឃីធីងអាចធ្វើបាន។

ឯកឧត្តមបានបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោករក្សាសន្តិភាព និងការពារសន្តិភាពអោយពួកយើង យើងក៏ត្រូវការពារសន្តិភាពនៅក្នុងខួរក្បាលដោយមានមុខរបរមួយ មានអាជីវកម្មមួយដើម្បីដោះបំណុល ហើយនៅពេលដែលអត់មានបំណុលខួរក្បាលសន្តិភាពគឺយើងរីកចម្រើន ហើយលើសពីនិងយើងចង់បង្រៀនព្រោះអ្នកមកចូលរួមទាំងអស់នេះសុតតែកម្រិតអនុបណ្ឌិតនិងបណ្ឌិត។

ឯកឧត្តមបានបន្តទៀតថា ប្រជាពលរដ្ឋយើងម្នាក់ៗអ្នកណាក៏ចង់ធ្វើអាជីវកម្មនិងរកស៊ីដែរ តែការរកស៊ីធ្វើអាជីវកម្មអត់ចំណេះដឹងពិតប្រាកដវាអត់ជោគជ័យ វាបរាជ័យ ធ្វើអោយមនុស្សរាងតអារ តែខាងក្រុមហ៊ុនមានអ្នកជំនាញដែលសិក្សាពីក្រៅស្រុកផងនិងក្នុងស្រុកផង ហើយយើងជឿជាក់ថាជាស្នូលនៃភាពជោគជ័យគឺច្រើនបំផុត ហើយលើសពីនេះក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ក្នុងនាមឯកឧត្តមជាប្រធានក្រុមប្រឹក្សាភិបាល អ្វីដែលយើងអាចធ្វើបានយើងមានទំនាក់ទំនងល្អ យើងមានរោងចក្រនៅនឹងដៃ បងប្អូនមិនចាំបាច់ចំណាយទុនច្រើនក៏បងប្អូនអាចរកចំណូលបានច្រើនដែរ។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ក្នុងនាមជាទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរបស់សមាគមទីផ្សារបណ្តាញ ឯកឧត្តមគិតថាពីថ្ងៃហ្នឹងទៅថ្ងៃខាងមុខអត់មានបរទេសណាមួយមកបោកខ្មែរទៀតទេ បើមកបោកខ្មែរយើងមាននីតិវិធីផ្លូវច្បាប់គឺការបង្ក្រាបរឿងនឹង ហើយយើងធ្វើអោយអស់ពីចិត្តពីកាយដើម្បីប្រជាពលរដ្ឋខ្មែរយើងទទួលបានចំណេះដឹងនិងការធ្វើធុរកិច្ចពិត ហើយនិងមានជីវភាពរស់សមរម្យនៅក្នុងតំបន់នីមួយៗ។