Connect with us

ព័ត៌មានជាតិ

ភ្លើងឆេះព្រៃជាច្រើនហិចតា ផ្អើលអោយសមត្ថកិច្ច ចេញអន្តរាគមន៍ បាញ់ទឹកពន្លត់

បាត់ដំបង ៖ ដីព្រៃជាច្រើនហិចតា ត្រូវបានអគ្គីភ័យឆាបឆេះ ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចចេញរថយន្ត ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ។

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចជើងភ្នំបាណង់ ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ករណីអគ្គីភ័យខាងលើនេះដែរ បណ្តាលអោយឆេះព្រៃក្នុងទំហំផ្ទៃដី ០៣ហិចតា ហើយភ្លាមនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ ដោយមានកម្លាំងចូលរួមចំនួន០៦នាក់ ក្នុងការចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត ទើបពន្លត់ទាន់ពេលបាន១០០ភាគរយ៕
ដោយ ៖ សាលី