Connect with us

ព័ត៌មានជាតិ

ប្រជុំត្រួតពិនិត្យ ការងារប្រឆាំងការសម្អាតប្រាក់ ត្រៀមសម្រាប់ ការចុះត្រួតពិនិត្យដល់ទីកន្លែង របស់ក្រុម CRG-JG នៅខែមករា ឆ្នាំ២០២៣ ខាងមុខ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង និងនាយការិយាល័យ ចូលរួមកិច្ចប្រជុំត្រួត ពិនិត្យការងារប្រឆាំងការសម្អាតប្រាក់ ត្រៀមសម្រាប់ការចុះត្រួតពិនិត្យដល់ទីកន្លែង (on-site visit) របស់ក្រុម CRG-JG នៅ ខែមករា ឆ្នាំ២០២៣ ខាងមុខ ។

កិច្ចប្រជុំធ្វើឡើងតាមប្រព័ន្ធ Zoom Meeting ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារ បស់បហភ និងជាប្រធានក្រុមប្រតិបត្តិការផ្ទាល់។ ក្នុងនោះក៏មានការអញ្ចើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានពាក់ព័ន្ធ លោកស្នងការទាំង២៥ រាជធានី/ខេត្តផង ៕