Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជនពិការមានជីវភាពខ្វះខាតចំនួន២០គ្រួសារក្នុងឃុំជ្រោយស្តៅទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល

ខេត្តបាត់ដំបង៖ នាចុង​សប្តាហ៍​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ដឹកនាំដោយ លោកជា សម្បត្តិ៍ ប្រធានគណ:កម្មាធិការអនុសាខា និងសហការី បានអញ្ចើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខាផ្តល់ជូនបងប្អូនអតីតយុទ្ធជនមានពិការភាព ដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ស្ថិតនៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោកជា សម្បត្តិ៍ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាជា ខេត្តបាត់ដំបង ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ និងប្រកបដោយភាពស្និតស្នាល និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតនិងតែងតែយកចិត្តទុកកដាក់គិតគូរជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

លោកប្រធានអនុសាខាស្រុក បានលើកឡើងថា « សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរយ៉ាងហ្មត់ចត់ ដែលក្នុងនាមជាភរិយារបស់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអ្នកដែលធ្លាប់បានចូលរួមតស៊ូរំដោះជាតិ នាពេលកន្លងមកផង ដែលបានធ្វើឱ្យសម្តេចតែងតែចងចាំជានិច្ច និងតបស្នងក្នុងនាមស្ថាប័នមនុស្សធម៌ តាមរយៈការសាងសង់ផ្ទះ និងផ្តល់អំណោយជាស្បៀង-សម្ភារដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនដល់បងប្អូនអតីតយុទ្ធជននាពេលនេះ។

អំណោយដែលអនុសាខាផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម,មី ១កេស,ទឹកត្រី១ទឹកស៊ីអ៊ីវ ១ យួរនិងថវិកាមួយចំនួនផងដែរ។