Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ដាក់បទបញ្ជាឱ្យប្រើដល់ឧទ្ធម្ភាចក្រ ​តាមចាប់​ក្រុម​ឈ្មួញ​ដែល​ប្រព្រឹត្តិ​បទល្មើស​នេសាទ ​ក្នុងបឹងទន្លេសាប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យប្រើដល់ឧទ្ធម្ភាចក្រ ដើម្បីតាមចាប់ក្រុមឈ្មួញ ដើម្បីទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ។សម្តេចតេជោ បានថ្លែងបន្ដថា ការចាប់ជនល្មើសនេសាទនាពេលកន្លងទៅ មិនដែលចាប់បានពួកប្រព្រឹត្តិធំៗនោះទេ ឃើញចាប់បានតែប្រជាពលរដ្ឋជិះទូកតូចតាចតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីអញ្ជើញបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៕