Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ​ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៑ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សម ប៑ុនថុន ប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង

ពិធីនេះដែរត្រូវបានតែងតាំងផ្លាស់ប្ដូរ លោក  ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង មកជានាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរាយ) និងលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរាយ) ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងវិញ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់  ឯកឧត្ដម ឧត្ដមសេនីយ៍ឯក  មេបញ្ជាការយោធភូមិភាគ៥ ឯកឧត្ដម ឧត្ដមសេនីយ៍មេបញ្ជាការរង និងប្រតិភូកងរាជអាវុធហត្ថ ឯកឧត្ដម ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២-លេខ៥៣ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ដ ស្នងការនគរបាល តំបន់ប្រតិបត្ដិសឹករង ប្រធានមន្ទីរជុំវិញខេត្ដ អភិបាលក្រុង ឯកឧត្ដម ឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្ដបាត់ដំបង ក៏បានអញ្ជើញ ចូលរួមក្នុងពិធីនេះផងដែរ ។